មនុស្ស និង មនិស្ស

មនុស្ស មានន័យថា អ្នកដែលយល់ហេតុផល ស្គាល់គុណយល់ទោស ដឹងខុសដឹងត្រូវ បែបនេះទើបគេហៅថា មនុស្ស ។ មនុស្ស គឺ ខុសពីមនិស្ស ឯមនិស្សមានន័យថា អ្នកដែលច្រណែនគេ ឈ្នានិសគេ មិនត្រេកអរនិងអំពើល្អរបស់គេ ឬ មិនពេញចិត្តនិងអ្វីដែលអ្នកដទៃគេមានជាដើមរ នេះហៅថា មនិស្ស ។
ក្នុងកំណើតជាមនុស្ស គឺត្រូវតែសាងភាពថ្លៃថ្នូរ ហើយព្យាយាមសាងភាព​ជោគជ័យចេញពីភាពបរាជ័យនេះឯង ។ សកកម្មភាពរបស់មនុស្ស គឺខុសពី សកម្មភាពរបស់មនិស្ស ។ សកម្មភាពរបស់មនុស្ស គឺ មិនដែលធ្វើឱ្យមនុស្សជុំវិញខ្លួនក្ដៅក្រហាយឡើយ ឯមនិស្សវិញគឺតែងតែធ្វើឱ្យមនុស្សជុំវិញខ្លួនមានភាព ស្មុគស្មាញ កើតទុក្ខ ជាដើម ។

ដោយ ស៊ិន អក្ខរា ១២/១២/២៥៦១

Comments

Popular posts from this blog

កំណាព្យគុណគ្រូ

11 geniuses with extremely unusual habits

អាញស្តាញ [Albert Einstein] និងរឿងរ៉ាវ គួរឲ្យចាប់អារម្មរណ៍របស់គាត់