អាញស្តាញ [Albert Einstein] និងរឿងរ៉ាវ គួរឲ្យចាប់អារម្មរណ៍របស់គាត់

ជារៀងរាល់ឆ្នាំតែងមានមនុស្សអច្ឆរិយៈកើតឡើងសន្ធឹកសន្ធាប់។ ប្រហែលជារាល់ ១០០ឆ្នាំម្តង ទើប មានមហាអច្ឆរិយៈកើតឡើង តែ​សម្រាប់​​​អភិមហាអច្ឆរិយៈត្រូវនាំគ្នារងចាំដល់រាប់ពាន់ឆ្នាំ។ ចាត់​ទុក​ថាជាសំណាងល្អរបស់មនុស្សជាតិដែលកាលពី៥០០ឆ្នាំ​កន្លង​ទៅ​នេះ ​បានមានមនុស្សលំដាប់​ថ្នាក់​អភិមហាអច្ឆរិយៈ​កើតឡើង​ដល់​ទៅ​ពីរនាក់គឺ អៃសាក់ ញូវតុន និង អាល់ប៊ឺត អាញស្តាញ ។ អ្នកទីមួយកើតមកដើម្បីក្រឡាប់ពិភពលោក...

ចំណែកអ្នកទីពីរ​កើត​​ម​ក​ដើម្បី​ក្រឡាប់​ពិភព​ច​ក្រវាឡ។
ក្នុងពេលដែលគេអញ្ជើញឲ្យគាត់ធ្វើជាប្រធានាធិបតីទី២ នៃប្រទេសអ៊ីស្រាអ៊ែលក្នុងឆ្នាំ គ.ស.​១៩៥២  អាញស្តាញ ជាមនុស្សសំខាន់ដែលជួយឲ្យប្រទេសអ៊ីស្រាអ៊ែលកើតឡើងបាន តែគាត់បាន​​បដិសេធ​តំណែង​ដ៏អស្ចារ្យនោះ ព្រមទាំងឲ្យហេតុផលថា នយោបាយជារឿងបណ្តោះអាសន្ន តែ​សមការគង់​នៅនិរន្តរ៍ នោះជាពាក្យនិយាយលេងរបស់អាញស្តាញ តែការពិតក្នុងសំបុត្រ​បដិសេធ​ គាត់សរសេរ​ទុកថា ខ្ញុំមានសេចក្តីរំភើបចិត្តជាខ្លាំងចំពោះសំណើរបស់រដ្ឋាភិ​បាល​អ៊ីស្រាអ៊ែល​ តែក៏មានអារម្មណ៍​ក្រៀមក្រំ និងខ្មាសអៀនដែលមិនអាចទទួលយកសំណើរនេះបាន។ ជីវិតរបស់ខ្ញុំសុទ្ធតែទាក់ទង​ជាមួយ​​នឹងរបស់ដែលជាវត្ថុ ទើបធ្វើឲ្យខ្ញុំខ្វះជំនាញក្នុងការគ្រប់គ្រងមនុស្ស ហើយនិងការចាត់ការ​ភារកិច្ច​ដែលជាផ្លូវការ ដោយហេតុផលនេះ ទើបខ្ញុំមិនសក្តិសមនឹងតំណែងដ៏សំខាន់នេះ នៅមិនទាន់​រាប់ទាំងអាយុក៏ច្រើន សុខភាពក៏កាត់បន្ថយកម្លាំងពលំរបស់ខ្ញុំ
គ្រាមួយ គាត់ធ្លាប់ប្រឹក្សាជាមួយនឹង ស៊ិកម៉ាន់ដ៍ ហ្រ៉្វយដ៍ [Sigmund Freud] ឲ្យជួយវិភាគចិត្តមនុស្ស​ថា ហេតុអីចូលចិត្តសង្រ្គាម ហើយនិងប្រឹក្សាជាមួយ មហាត្មៈ គន្ធី [Mohatma Gandhi] ក្នុងការ​បញ្ឈប់​សង្គ្រាមលើលោក។ អាញស្តាញ ជាមនុស្សដែលស្អប់ខ្ពើមសង្គ្រាមជាខ្លាំង ហើយគាត់គឺជា​មនុស្ស​ម្នាក់ដែល ជួយធ្វើឲ្យកើតអង្កការសន្និបាតជាតិ ដែលក្រោយមកវិវឌ្ឍន៍ទៅជាអង្កការ​សហ​ប្រជាជាតិ [United Nation or UN] ដើម្បីការពារពិភពលោកមិនឲ្យកើតសង្គ្រាម។
នៅសម័យនោះ មានក្រុមគ្រួសារជាច្រើនបាននាំយករូបរបស់គាត់ទៅ​បិទទុកនៅលើជញ្ជាំងផ្ទះ  រដ្ឋាភិបាល​អ៊ីស្រាអ៊ែល នាំយករូបរបស់គាត់​បោះពុម្ពលើធនប័ត្រ អ្នក​ខ្លះ​នាំយកទៅបណ្តោងខ្សែក រហូតអាញ​ស្តាញ​​​មាន​អារម្មណ៍​មិន​សប្បាយ​​ចិត្ត ហើយរំសាយអារ​ម្មណ៍ចេញ​មក​ជា​បទឃ្លោង​​ថា​ មាន​មនុស្ស​ស្រឡាញ់គឺល្អអស្ចារ្យ ទៅណា​មក​ណា​​មានគេរាក់ទាក់ តែ​ខ្ញុំ​កង្ខារ​ចិត្តមិនជឿជាក់ ថាខ្ញុំរឺអ្នក​គិត​ឆ្កួតខ្លួន​ឯង​។ ក្នុងយុគនោះ​មិន​ថា​គាត់​ធ្វើអ្វីក៏ជាពត៌មានទាំងអស់។ មានពេល​មួយ​នោះ គាត់ធុញ​ទ្រាន់​ចំពោះ​អ្នកយកពត៌មានដែលតាមថត​រូបទើប​លាន​អណ្តាតដាក់អ្នក​ថត​រូប តែការ​លាន​អណ្តាត​របស់​​គាត់​ត្រឡប់​ក្លាយ​​ទៅជារូបបែប​ទំនៀម​ទម្លាប់​​មួយរបស់ជនជាតិអាមេរិកនៅយុគតែម្តង។ នរណា​មាន​អារម្មណ៍​ធុញ​ទ្រាន់ ​រឺត្រូវការឲ្យដឹងថាជាមនុស្សចូលចិត្តលេងបែបសប្បាយៗក៏តែងលានអណ្តាត។

D332-068
អាល់ប៊ឺត អាញស្តាញ អង្គុយជាមួយលោក David Ben Gurion នាយករដ្ឋមន្រ្តីដំបូងនៃរដ្ឋអ៊ីស្រាអែល
អាដហ្វ អ៊ីទ្លែ [Adolf Hitler] បានដាក់ថ្លៃក្បាលរបស់គាត់ជាទឹកប្រាក់ចំនួនមហាសាលក្នុងការតាម​សម្លាប់គាត់ រហូតអាញស្តាញពោលថា ខ្ញុំមិនដែលដឹងខ្លួន​ពីមុនមកឡើយថាខ្លួន​ឯងមាន​តម្លៃសន្ធឹក​សន្ធាប់ដល់ថ្នាក់នេះ។ភ្នាក់ងារ​សម្ងាត់​របស់អាល្លឺម៉ង់ អាចសម្លាប់គាត់​បានភ្លាមក្នុង​ពេល​​​​ណាដែល​មាន​ឳកាស។ អេលសា ភរិយា​របស់គាត់ព្យាយាម​ប្រាប់ឲ្យ​គាត់ឈប់​និយាយ​ប្រឆាំង​​​​នឹងពួក ណាស៊ី តែគាត់បដិសេធ​ដោយ​ប្រាប់ថា បើខ្ញុំបិទមាត់ស្ងៀម នោះខ្ញុំក៏មិន​មែន​អាញ​ស្តាញ​ដែរ។ គាត់ធ្លាប់​និយាយ​ទៀតថា ការខ្លាចស្លាប់ ជាសេចក្តីខ្លាចដែល​ឥតប្រយោជន៍​បំផុត​ក្នុង​បណ្តា​សេចក្តីខ្លាច​ទាំងពួង។
អ៊ីទ្លែ [Hilter] ប្រមូលអ្នកចេះអ្នកដឹងខ្ពង់ខ្ពស់បំផុតរបស់អាល្លឺម៉ង់បានប្រហែលមួយរយនាក់​យកមក​មួល​បង្កាច់ទ្រឹស្តីរបស់ អាញស្តាញ ថាឥតប្រយោជន៍ តែបែរត្រឡប់ជា សំណាងល្អរបស់មនុស្សជាតិ។ អាញស្តាញ តបទៅវិញដោយអត្ថបទថា ហេតុអ្វីចាំបាច់ប្រមូលមនុស្សមកដល់ទៅមួយរយនាក់ បើអាចពិសោធន៍បានថាខ្ញុំខុសតែមួយនាក់ នោះក៏គ្រប់គ្រាន់ណាស់​ទៅ​ហើយ
គ្រាមួយខណៈពេលដែលអាញស្តាញចូលទៅណែនាំខ្លួនដើម្បីទទួលតំណែងសាស្ត្រាចារ្យសកលវិទ្យាល័យ នៅថ្ងៃដំបូងអ្នកយាមសាលានាំគាត់​​ទៅជួសជុលអំពូលភ្លើង ដោយគិត​ថាគាត់​ជាជាង​ដែលសកល​វិទ្យាល័យ​ហៅ​មក ហើយគាត់ក៏បានជួសជុលរហូតរួចរាល់ទៀតផង។ មានមនុស្សធ្លាប់សួរដោយ​សេចក្តី​សង្ស័យថា ហេតុអ្វីបានចូលចិត្តតែងខ្លួនដូច្នេះ ហើយគាត់តបថា ជារឿងគួរឲ្យក្រៀមក្រំ ប្រសិនបើក្រដាសខ្ចប់សាច់មើលទៅល្អជាងសាច់ដែលលាក់នៅខាងក្នុង
បារ៉ាក់ អូបាម៉ា [Barak Obama] ប្រធានាធិបតីសហរដ្ឋអាមេរិកក៏ត្រូវអគុណគាត់ទៀតផង ព្រោះនៅ​គ្រាមួយ អាញស្តាញ ធ្លាប់ជាកម្លាំងសំខាន់ក្នុងការជួយជម្រុញឲ្យសិទ្ធិប្រជាពលរដ្ឋស្បែកខ្មៅ​មានភាព​ស្មើគ្នា​​​ជាមួយនឹងប្រជាពលរដ្ឋស្បែកស រហូតត្រូវបានប្រឆាំងយ៉ាងក្តៅគគុកពីសំណាក់ជនជាតិ​អាមេរិកាំង​មួយចំនួន។ អត្ថបទរបស់គាត់បោះពុម្ពក្នុងសៀវភៅ Out of My Later Years មានវគ្គ​មួយពោលថា “…នៅសហរដ្ឋអាមេរិកទាំងអស់គ្នាជឿជាក់ថាខ្លួនឯងមានគុណតម្លៃ ការមានអគតិ​ចំពោះ​មនុស្សស្បែកខ្មៅជារឿងមិនសមគួរ ហើយនឹងអន្តរាយ។ ពួកយើងត្រូវយកចិត្តទុកដាក់មិនឲ្យ​ក្មេងៗ​បានទទួលឥទ្ធិពលពីភាពអគតិរឿងពណ៌សម្បុរនេះទេ”។
អាញស្តាញ មានមិត្តសម្លាញ់ជាច្រើនសន្ធឹកសន្ធាប់នៅគ្រប់សាខាអាជីព ដូចជាមហាត្មៈ គន្ធី [Mohatma Gandhi], ច្វាហារ៍ឡាល នេហ៍រូ [Jawaharlal Nehru], រៈពិន្ទរនាថ ឋាកូ​ [Rabindranath Tahore], ម៉ារិលីន ម៉នរ៉ូ [Marilyn Monroe], ស៊ិកម៉ាន់ដ៍ ហ្រ្វយដ៍, ប៊ើរ៍ថ្រែនដ៍ រ័សសេល [Bertrand Arthur William Russell],​ ឆាលី ឆែព្លិន [Charlie Chaplin], ហ្វ្រែងគ្លិន រ៉ូសវេលត៍ [Franklin Delano Roosevelt]។ល។ ចំណែកមេដឹកនាំផ្នែកខាងវិទ្យាសាស្ត្រជាមិត្ត​សម្លាញ់របស់គាត់គ្រប់គ្នា។

AAEAAQAAAAAAAAWaAAAAJDMzYWZkMzgwLWEyZWItNDU1MS05NDY1LTFhODI2YjcyNjY4Mw
អាញស្តាញ និងមិត្តភក្រ្តជាអ្នកវិទ្យាសាស្រ្ត កាលពីសតវត្សរ៍ទី២០

មានរឿងនិទានមួយថា គ្រាមួយ លោកអាល់ប៊ឺត អាញស្តាញ [Albert Einstein] អ្នកវិទ្យាសាស្ត្រដ៏​មានឥទ្ឋិពលត្រូវបានគេសួរសំនួរមួយថា តើ១ម៉ាយមានប៉ុន្មានហ្វីត។ អាញស្តាញ [Albert Einstein] ឆ្លើយថា “ខ្ញុំមិនដឹងទេ។ ហេតុអ្វីខ្ញុំត្រូវចាំទិន្នន័យទាំងអស់នេះ នាំឲ្យរំខានខួរក្បាល ក្នុងខណៈដែលខ្ញុំ​អាច​ស្វែងរកចំលើយបានក្នុងពេលពីរនាទីពីសៀវភៅយោងនោះ?” អាញស្តាញ បង្រៀយើងឲ្យដឹងថា សមត្ថភាពដែលប្រើការគិតមានតម្លៃច្រើនជាងសមត្ថភាពត្រឹមតែចាំនិន្នន័យនិងតួលេខបានច្រើន។

ដោយ៖ ឡាម លិម្បការ

Comments

Popular posts from this blog

កំណាព្យគុណគ្រូ

11 geniuses with extremely unusual habits