គោលគំនិត និងទស្សនៈល្អៗ អំពី “ការងារ និងជំនួញ”

 ការងារ និងជំនួញ គឺជារឿងចាំបាច់បំផុតមួយដែលមិនអាចខ្វះបានឡើងសម្រាប់ជីវិត។ វាស្ថិតនៅផ្នែកមួយយ៉ាងសំខាន់ ដែលធានាឲ្យបាននូវកត្តាសេដ្ឋកិច្ច និងជួយអ្នកដទៃឲ្យរស់​រានបាន។ តើបុគ្គលដែលជោគជ័យក្នុងមុខជំនួញ មានទស្សនៈ និងគោលគំនិតអ្វីខ្លះ ដែលចែករំលែកជូនប្រិយមិត្តអ្នកអាននៅពេលនេះ?   ទោះក្នុងការវិនិយោគ ឬជីវិតក្តី អ្នកមិនចាំបាច់ដឹងគ្រប់ចម្លើយទេ គឺ​អ្នកគ្រាន់តែដឹងថា តើអ្នកនរណាដែលអាចផ្តល់ចម្លើយ ឬ​រក​ចម្លើយ​ឲ្យអ្នកបាន។ When investing,...
business concept
ពីឆ្វេងទៅស្តាំ៖ លោក ប៊ីលហ្គេតស៍, លោក រ៉ូប៊ី គីយូសាគី, និងលោក ហ្ស៊ីក ហ្ស៊ីកឡា
 ការងារ និងជំនួញ គឺជារឿងចាំបាច់បំផុតមួយដែលមិនអាចខ្វះបានឡើងសម្រាប់ជីវិត។ វាស្ថិតនៅផ្នែកមួយយ៉ាងសំខាន់ ដែលធានាឲ្យបាននូវកត្តាសេដ្ឋកិច្ច និងជួយអ្នកដទៃឲ្យរស់​រានបាន។ តើបុគ្គលដែលជោគជ័យក្នុងមុខជំនួញ មានទស្សនៈ និងគោលគំនិតអ្វីខ្លះ ដែលចែករំលែកជូនប្រិយមិត្តអ្នកអាននៅពេលនេះ?

  • ទោះក្នុងការវិនិយោគ ឬជីវិតក្តី អ្នកមិនចាំបាច់ដឹងគ្រប់ចម្លើយទេ គឺ​អ្នកគ្រាន់តែដឹងថា តើអ្នកនរណាដែលអាចផ្តល់ចម្លើយ ឬ​រក​ចម្លើយ​ឲ្យអ្នកបាន។ When investing, and in life, you don’t need to know every answer, you just need to know who to call the answer. រ៉ូប៊ឺត គីយូសាគី (Robert Kiyosaki) អ្នកជំនួញ អាមេរិច (កើត 1947)
  • ផ្លាស់ប្តូរការគិតរបស់អ្នក ពីបង្កើតលុយដើម្បីបម្រើមនុស្សឲ្យ​បាន​ច្រើន ទៅជាបម្រើមនុស្សឲ្យបានច្រើន ដើម្បីបង្កើតលុយ។ Change your focus, from making money to serving more people. Serving more people makes the money come in. រ៉ូប៊ឺត គីយូសាគី (Robert Kiyosaki) អ្នកជំនួញ អាមេរិច (កើត 1947)
  • ពេលអ្នកមានលុយក្នុងដៃ មានតែអ្នកម្នាក់គត់ដែលភ្លេចខ្លួនឯង​​ជានរណា។ ប៉ុន្តែបើអ្នកគ្មានលុយក្នុងដៃទេ ពិភពលោកទាំងមូលនឹងភ្លេចថា អ្នកជានរណា។ ជីវិត គឺបែបនេះ! When you have money in hand, only you forget who you are. But when you do not have any money in your hand, the whole world forget who you are. It’s Life…! ប៊ីល ហ្គេតស៍ (Bill Gates) អ្នកជំនួញ ជនជាតិអាមេរិច (កើត 1955) 
  • អាថ៌កំបាំងនៃជំនួញ គឺដឹងអ្វីដែលអ្នកដទៃមិនបានដឹង។ The secret of business is to know something that nobody else knows. អារីស្តូល អូណាស៊ីស (Aristotle Onassis) អ្នកជំនួញ ក្រិច (1906 –1975)
  • បើគេចូលចិត្តអ្នក គេនឹងស្តាប់អ្នក ប៉ុន្តែបើគេទុកចិត្តអ្នក គេនឹងធ្វើជំនួញជាមួយអ្នក។ If people like you they will listen to you but if they trust you they will do business with you. ហ្ស៊ីក ហ្ស៊ីកឡារ (Zig Ziglar) អ្នកនិពន្ធ អាមេរិច​ (1926 –2012)
  • មនុស្សឆ្លាត គឺជាអ្នកដែលអាចជួលមនុស្សដែលឆ្លាតជាងខ្លួន។ An intelligent person hires people who are more intelligent than he is. រ៉ូប៊ឺត គីយូសាគី (Robert Kiyosaki) អ្នកជំនួញ អាមេរិច (កើត 1947)
  • អ្នកមានបំផុតក្នុងលោក ស្វែងរក និងកសាងបណ្តាញទំនាក់ទំនងឯអ្នកផ្សេងទៀត គិតតែស្វះស្វែងរកការងារ។ The richest people in the world look for and build networks. Everyone else looks for work. រ៉ូប៊ឺត គីយូសាគី (Robert Kiyosaki) អ្នកជំនួញ អាមេរិច (កើត 1947)
  • លុយ និងភាពជោគជ័យ មិនអាចផ្លាស់ប្តូរមនុស្សបានឡើយ។​ វាគ្រាន់តែអាចពង្រីកអ្វីដែលមានស្រាប់ឲ្យធំជាងមុនប៉ុណ្ណោះ។ Money and success don’t change people; they merely amplify what is already there. វីល ស្មីតថ៍ (Will Smith) តារាភាពយន្តអាមេរិច (កើត 1968) 
  • លោក ប៊ីល ហ្គេតស៍ គឺជាកំពូលអ្នកមាន នាពេលបច្ចុប្បន្ន ហើយ​អ្នក​ដឹងទេថា ហេតុអ្វីបានជាគាត់មានយ៉ាងនេះ? ចម្លើយ គឺពាក្យតែ​មួយ​ឃ្លាគត់ គឺ “បង្កើតអ្វីដែលថ្មី”។ Bill Gates is a very rich man today… and do you want to know why? The answer is one word: versions. ដេវ បារី (Dave Barry) អ្នកនិពន្ធ ជនជាតិអាមេរិច (កើត 1947) 



ប្រែសម្រួលពី៖​ Brainy Quotes, Good Reads, Daily Quotes

Comments

Popular posts from this blog

កំណាព្យគុណគ្រូ

11 geniuses with extremely unusual habits

អាញស្តាញ [Albert Einstein] និងរឿងរ៉ាវ គួរឲ្យចាប់អារម្មរណ៍របស់គាត់