គិតដោយខ្លួនឯង

ការអានសៀវភៅគឺជាកត្តាជោគជ័យដ៏ធំសម្បើមមួយ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ។ ខ្ញុំគិតថា៖

១.យល់ដឹងច្រើន៖ បើមិនអានសៀវភៅទេ ការយល់យើងគឺគ្មានឡើយ អាចនិយាយបានថា អ្នកជាមនុស្សខ្វាក់ទាំងដែលមានភ្នែកភ្លឺ ។ ដូច្នេះ អ្នកត្រូវតែអាន តែមុននិងអានត្រូវមើលសៀវភៅសិន តើសៀវភៅមួយណាដែលយើងគួរអានវា ព្រោះសៀវភៅខ្លះអានទៅគឺគ្មានន័យអីសោះ..។ បើយើងអានសៀវភៅ ត្រូវគឺយើងនឹងចេះដឹងច្រើន យល់ច្រើនដែលមិនអាចគណនាបាន ។
២.ក្លាយជាមនុស្សមានហេតុផល ៖ មានប្ដីប្រពន្ធជាច្រើនឈ្លោះប្រកែកគ្នារហូតឈានដល់ការកាប់សម្លាប់គ្នាទៀតក៏មានដែរ នេះព្រោះតែការមិនយល់ហេតុរៀងៗខ្លួន ។ ជាការពិតណាស់ ការអានសៀវភៅច្រើនគឺធ្វើឱ្យយើងជាមនុស្ស ដែលមានហេតុផលគ្រប់គ្រាន់ក្នុងការពិចារណាចំពោះរឿងរ៉ាវ ដែលកើតឡើងបាន ។ តែគួរឱ្យឆ្ងល់ដែរថា ហេតុអ្វីបានជាមានអ្នកចេះដឹងខ្លះ នៅតែឈ្លោះប្រកែកគ្នា ចងពៀរគ្នាទៅវិញទៅមក តើដោយសារអ្វី ? ចម្លើយដោយខ្លី គឺ ចេះមានតែក្នុងច្បាប់ តែការអនុវត្តគឺសេរ៉ូ ។
៣.ដោះខ្លួនឯងឱ្យផុតបញ្ហា ៖ មនុស្សមានបញ្ហាច្រើន ដោយសារតែមិនយល់ ឬ មិនចេះដឹងច្បាស់ ឬ ដឹងដែរតែគ្មានជំនាញដើម្បីកម្ចាត់វាចេញ ។ មិនមែនឱ្យតែអ្នកអានគឺសុទ្ធតែមានសមត្ថភាពដូចគ្នា នោះឡើយ ពីព្រោះអ្នកអានខ្លះ តែមិនអាចចាំបាន អ្នកខ្លះចាំដែរតែមិនងាយយល់ អ្នកខ្លះយល់ហើយ តែអនុវត្តមិនបានជាដើម ។ សរុបមកការអានគឺទាល់តែអ្នកអានដោយស្មារតី និង មនសិការផង ទើបអាចធ្វើឱ្យអ្នកបានយល់ហើយនឹងដោះស្រាយបញ្ហាបានផងដែរ ។
៤.បានស្គាល់បណ្ឌិតច្រើន ៖ សង្គមយើងសព្វថ្ងៃនេះ មានបណ្ឌិតច្រើនណាស់ តែក៏មានមនុស្សល្ងង់ច្រើនដែរហើយថែមទាំងមិនស្គាល់អ្នកប្រាជ្ញទៀតផង ។ ឯអ្នកដែលអានច្រើនគេរមែងស្គាល់បណ្ឌិត ច្រើន បើទោះបីមិនបានជួបមុខផ្ទាល់ក៏ស្គាល់តាមសៀវភៅ​ឬ តាម youtube ដែរ ។


និពន្ធអត្ថបទដោយ ស៊ិន អក្ខរា ១២/១២/២៥៦១  

Comments

Popular posts from this blog

កំណាព្យគុណគ្រូ

11 geniuses with extremely unusual habits

អាញស្តាញ [Albert Einstein] និងរឿងរ៉ាវ គួរឲ្យចាប់អារម្មរណ៍របស់គាត់