រឿងគួរធ្វើ ៥ យ៉ាង សម្រាប់បេក្ខជន ចំពោះ ភ្នាក់ងារធនធានមនុស្ស

មានបេក្ខជនស្វែងរកការងារជាច្រើន បានលើកឡើងថា បណ្តាញទំនាក់ទំនង ជាសមាសធាតុយ៉ាងសំខាន់ក្នុងការស្វែងរកការងារថ្មីណាមួយ ក្នុងខណៈពេលដែល មនុស្សភាគច្រើនឯទៀតលើកឡើងថា ការកសាងទំនាក់ទំនងល្អ ជាកត្តាសំខាន់ជាងនេះទៅទៀត។   សមត្ថភាពក្នុងការកសាងទំនាក់ ជាមួយនឹងក្រុមហ៊ុន ដែលត្រូវការបុគ្គលិកដ៏មានសក្តានុពល អាចបញ្ជាក់ពីភាពជោគជ័យរបស់អ្នក ជាជាងគ្រាន់តែការចងបណ្តាញទំនាក់ទំនងធម្មតា។ ដើម្បីចងភ្ជាប់ទំនាក់ទំនងល្អ ជាមួយនឹងភ្នាក់ងារផ្នែកធនធានមនុស្ស អ្នកត្រូវតែដឹងពីវិធីសាស្រ្ត អន្តរទំនាក់ទំនងជាមួយពួកគេ។...
មានបេក្ខជនស្វែងរកការងារជាច្រើន បានលើកឡើងថា បណ្តាញទំនាក់ទំនង ជាសមាសធាតុយ៉ាងសំខាន់ក្នុងការស្វែងរកការងារថ្មីណាមួយ ក្នុងខណៈពេលដែល មនុស្សភាគច្រើនឯទៀតលើកឡើងថា ការកសាងទំនាក់ទំនងល្អ ជាកត្តាសំខាន់ជាងនេះទៅទៀត។

សមត្ថភាពក្នុងការកសាងទំនាក់ ជាមួយនឹងក្រុមហ៊ុន ដែលត្រូវការបុគ្គលិកដ៏មានសក្តានុពល អាចបញ្ជាក់ពីភាពជោគជ័យរបស់អ្នក ជាជាងគ្រាន់តែការចងបណ្តាញទំនាក់ទំនងធម្មតា។ ដើម្បីចងភ្ជាប់ទំនាក់ទំនងល្អ ជាមួយនឹងភ្នាក់ងារផ្នែកធនធានមនុស្ស អ្នកត្រូវតែដឹងពីវិធីសាស្រ្ត អន្តរទំនាក់ទំនងជាមួយពួកគេ។
ហេតុអ្វីចាំបាច់ប្រុងប្រយ័ត្ន ក្នុងការនិយាយជាមួយ បុគ្គលិក​ ឬមន្រ្តីផ្នែកធនធានមនុស្ស? ខាងក្រោមនេះ ជារឿង ៥យ៉ាង ដែលអ្នកគួរ និងមិនគួរធ្វើចំពោះការប្រាស្រ័យទាក់ទងជាមួយនឹងភ្នាក់ងារផ្នែកធនធានមនុស្ស៖

mastering-job-interview

១. ត្រូវធ្វើឲ្យច្បាស់នូវគោលដៅរបស់អាជីពដែលអ្នកត្រូវការ។ ជាញឹកញាប់ អ្នកស្វែងរកការងារតែងតែរអ៊ូរទាំអំពីសំពាធក្នុងការសម្ភាសន៍ការងារដែលមិនមានការចាប់អារម្មណ៍ ឬមិនសក្តិសមសម្រាប់ពួកគេ។ ការណ៍នេះ នាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់បេក្ខជន ចំពោះភ្នាក់ងារការងារ។ ដូច្នេះ មុននឹងធ្វើការប្រកាស ជ្រើសរើសបុគ្គលិក តាមប្រព័ន្ធផ្សេងៗ ត្រូវតែមានភាពច្បាស់លាស់នូវព័ត៌មានទាំងឡាយ ដើម្បីឲ្យភ្នាក់ងារស្វែងរកបុគ្គលិកត្រូវតាមការចង់បាន។
២. ប្រសិនបើអ្នកទទួលបានការងារមួយ ដែលមិនមែនជាការពេញចិត្តរបស់ខ្លួន វាជារឿងដែលល្អ សម្រាប់អ្នកក្នុងការ បដិសេធន៍។​ កុំអល់អែក ហើយកុំគ្រាន់តែធ្វើការសម្ភាសន៍ដើម្បីតែបំពេញការសមគួរ។ ការធ្វើដូច្នោះ នឹងមិនបានពង្រឹងទំនាក់ទំនង ហើយនឹងផ្តល់ផលប៉ះពាល់ដល់អ្នកនាពេលបន្ទាប់។ មិនថាតែអ្នកធ្វើបានល្អក្នុងការសម្ភាសន៍នោះទេ កុំទទួល ឬយល់ព្រមធ្វើការងារនោះឲ្យសោះ ពីព្រោះវាគឺជាយុទ្ធសាស្រ្តខាតទាំងសងខាង។
៣. អនុញ្ញាតិឲ្យភ្នាក់ងារជ្រើសរើសបុគ្គលិកហៅមកកាន់អ្នកភ្លាមៗ ពីព្រោះវាជាមធ្យោបាយដើម្បីឈរនៅខាងពួកគេ នៅពេលដែលពួកគេចង់ធ្វើកិច្ចការណាមួយតាមផែនការ។ អ្នកក៏អាចធ្វើការទំនាក់ទំនងទៅកាន់ពួកគេដោយផ្ទាល់ មិនថាតែ មុនការសម្ភាសន៍ ឬក្រោយសម្ភាសន៍ ឬក្នុងខណៈពេលដែលចរចារប្រាក់ខែ។
៤. ត្រូវរក្សាភាពរួសរាយរាក់ទាក់ និងប្រកបដោយវិជ្ជាជីវៈ ទោះបីជាមិនទាន់ទទួលបានការងារនោះក៏ដោយ។ វាក៏ជាមធ្យោបាយដ៏ល្អ ដើម្បីជាការគួរសមចំពោះភ្នាក់ងារជ្រើសរើសបុគ្គលិក ទោះបីជាមិនទទួលបានផ្តល់ជូនការងារណាមួយនោះក៏ដោយ។
៥. កុំធ្វើជាអ្នកចាញ់ ប្រកបដោយក្តីឈឺចាប់ ពីព្រោះភ្នាក់ងារជ្រើសរើសបុគ្គលិក បានរកឃើញថា ភាពជូរចត់នៅក្នុងខួរក្បាល និងការរអ៊ូរទាំ របស់បេក្ខជន មិនបានផ្តល់អត្ថប្រយោជន៍ណាមួយដល់ពួកគេឡើយ។ ពេលខ្លះអ្នកទទួលបានការងារដែលចង់បាន តែពេលខ្លះមិនបានទទួលវាឡើយ។ តែទោះជាយ៉ាងណាក៏ដោយ កុំធ្វើឲ្យបាត់គុណតម្លៃរបស់អ្នកក្នុងដំណាក់កាលចាប់ផ្តើមឲ្យសោះ។
ជាសង្ខេបមក ទំនាក់ទំនងក្នុងការជ្រើសរើសបុគ្គលិក មិនមានអ្វីជារឿងប្លែកឡើយ តែវាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អាជីពរបស់លោកអ្នក។ មិនថាពេលនេះ ឬពេលណា ដែលអ្នកនឹងទទួលបានការងារណាមួយឡើយ ត្រូវធ្វើឲ្យបា្រកដថា អ្នកនឹងរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន បានល្អជាដរាប៕

ប្រភព៖ The uncover recruiter

Comments

Popular posts from this blog

កំណាព្យគុណគ្រូ

11 geniuses with extremely unusual habits

អាញស្តាញ [Albert Einstein] និងរឿងរ៉ាវ គួរឲ្យចាប់អារម្មរណ៍របស់គាត់