ទម្លាប់ ទាំង ១០ យ៉ាង ដែលបុគ្គលជោគជ័យ មិនប្រតិបត្តិ

តើលោកអ្នក មានគោលដៅ និងសកម្មភាពអ្វីខ្លះ ដើម្បីទទួលបានជោគជ័យនាពេលអានាគត់? វាជារឿងទូទៅ សម្រាប់យើងទាំងអស់គ្នា ក្នុងការរស់នៅក្នុងកម្រិតធម្មតានាពេលបច្ចុប្បន្ន ដោយមិនចាំបាច់ខិតខំប្រឹងប្រែងហួសហេតុពេក។ ប៉ុន្តែ សម្រាប់បុគ្គលជោគជ័យទាំងឡាយ ការរស់នៅរបស់ពួកគេមិនដែលស្ថិតនៅក្រោម កម្រិតនេះឡើយ។

លោក ម៉ាក ហ្សាកាបឺក ស្ថាបនិក បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) ថតនៅឆ្នាំ ២០០៧ (រូបភាពដោយ៖ សមាគមបណ្តាញព័ត៌មាន សហរដ្ឋអាមេរិក)
លោក ម៉ាក ហ្សាកាបឺក ស្ថាបនិក បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) ថតនៅឆ្នាំ ២០០៧ (រូបភាពដោយ៖ សមាគមបណ្តាញព័ត៌មាន សហរដ្ឋអាមេរិក)

ដើម្បីរក្សាកម្រិតនៃភាពជោគជ័យ ដែលលោកអ្នកចង់បាន អ្នកត្រូវតែរក្សានូវទម្លាប់ល្អជាប្រចាំ ពីព្រោះភាពជោគជ័យទាំងនោះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ ខាងក្រោមនេះ គឺជាទម្លាប់មួយចំនួន ដែលបុគ្គលជោគជ័យទាំងឡាយ បានបោះបង់វា ដើម្បីឈោងចាប់ចំនុចជោគជ័យរបស់ពួកគេក្នុងជីវិត។
១. ពួកគេមិនដែលធ្វើការនៅក្នុងទីតាំងងាយស្រួលនោះទេ
តើទីតាំងដែលមានភាពងាយស្រួលនោះ មានន័យដូចម្តេច? វាមានន័យថា វាជាទីតាំងដែលអ្នកពេញចិត្ត បង្កភាពងាយស្រួលក្នុងការធ្វើការ គ្មានហានិភ័យ អាចគ្រប់គ្រងស្ថានភាពបាន ហើយគ្មានការព្រួយបារម្ភណាមួយ សម្រាប់អ្នកឡើយ ដោយសារតែវាមានសភាព វិលជុំ ដដែលៗ ដែលគ្មានទីដៅច្បាស់លាស់ ដូចជាកង់រទេះ។ នៅពេលដែលអ្នកដើរចេញពីតំបន់មួយនេះ មិនមែនមានន័យថា អ្នកត្រូវតែប្រឹងប្រែងទទួលយកការព្រួយបារម្ភ និងបញ្ហាស្មុគ្រស្មាញទាំងនោះ នោះទេ។ វាមានន័យថា ដើម្បីភាពរីកចម្រើនជាងពេលបច្ចុប្បន្ន អ្នកគួរតែសាកល្បងរឿងផ្សេងៗថ្មីៗ ដើម្បីពង្រីកសមត្ថភាពរបស់អ្នក។
២. ពួកគេមិនដែលធ្វើអ្វីមួយដោយគ្មានការសិក្សាវាជាមុននោះទេ
ការរៀនសូត្រ គឺជាកត្តាតែមួយគត់ដែលអាចធ្វើឲ្យយើងអាចធ្វើរឿងមួយបានល្អបំផុត។ បុគ្គលជោគជ័យទាំងឡាយ ខិតខំប្រឹងប្រែង ដើម្បីបន្តការសិក្សារៀនសូត្ររឿងរ៉ាវថ្មីៗ ហើយចែកចាយវា នូវអ្វីដែលពួកគេដឹង។
ប្រសិនបើយើងឈប់ធ្វើការរៀនសូត្រ នោះមានន័យថា យើងកំពុងតែបដិសេធន៍នូវការលូតលាស់ ដោយរក្សាគំនិតចាស់គំរិល ដដែលៗ។
៣. ពួកគេមិនខ្លាចរអារក្នុងការស្នើសុំការផ្តល់យោបល់
ការស្នើសុំ ការប្រឹក្សាយោបល់ វាមិនមែនជាការងាយស្រួលនោះទេ តែប្រសិនបើអ្នកដឹងខ្លួនថា អ្នកមិនមានភាពច្បាស់លាស់ និងមិនឯករាជ្យក្នុងការសម្រេចចិត្ត ចូរស្វែងរកអ្នកដែលមានបទពិសោធន៍ ដើម្បីជួយឲ្យជាគំនិត។
រីឆាត ប្រេនសាន់ គឺជាសហគ្រិនដ៏ល្បីឈ្មោះមួយរូប បាននិយាយថា នៅពេលដែលអ្នកត្រូវការ ធ្វើការសម្រេចចិត្តដ៏លំបាកមួយ ការជជែក និងលើកយកគំនិតរបស់ខ្លួន ជាមួយនឹងសហគ្រិនទាំងឡាយ និង អ្នកដឹកនាំអាជីវកម្ម ដែលធ្លាប់បានធ្វើការដោះស្រាយលើបញ្ហាស្រដៀងៗគ្នា វាជារឿងល្អ ដែលអាចនាំអ្នកទទួលបានជោគជ័យយ៉ាងឆាប់រហស័ស។
ទោះជាយ៉ាងណាក៏ដោយ ការព្យាយាមធ្វើអ្វីមួយដោយខ្លួនឯង ក៏ជាកត្តាមួយដ៏សំខាន់ ដែលអាចនាំយើងទៅកាន់ សក្តានុពលពេញលេញ ក្នុងការស្វែងរកផ្លូវដោយខ្លួនឯង ដើម្បីទទួលបានជោគជ័យ។
៤. ផ្តោតលើចក្ខុវិស័យខ្ពស់ ជាជាងកិច្ចការល្អិតៗ
ការផ្តោតលើចំនុចល្អិតៗពេក ធ្វើឲ្យយើងបាត់បង់សមត្ថភាព ក្នុងការទទួលបានឱកាសសំខាន់ៗ ដែលមានមិនចេះចប់សម្រាប់មនុស្សម្នាក់ៗ។ វាក៏ជាកត្តាដែលមិនបានផ្តល់នូវភាពរីកចម្រើនដល់សមត្ថភាព និងខ្វះចន្លោះពីការយល់ដឹងលើចំនុចពាក់ព័ន្ធគ្នា នៃរឿងរ៉ាវទាំងអស់នោះ។
រឿងដែលសំខាន់ គឺថា អ្នកជោគជ័យទាំងឡាយ មិនសូវខ្វាយខ្វល់ពីរឿងរ៉ាវតូចតាចនោះទេ គេមើលឃើញរូបភាពជារួម ហើយច្បាស់ជាងអ្នកដ៏ទៃ ដែលនឹងធ្វើវាឲ្យកើតឡើងតាមចក្ខុវិស័យ។
៥. ពួកគេ មិនធ្វើកិច្ចការច្រើនក្នុងពេលតែមួយ
អ្នកដែលអាចធ្វើការងារច្រើនក្នុងពេលតែមួយបាន សុទ្ធតែជាបុគ្គលដែលមានឆន្ទះខ្ពស់។ ទោះបីជាយ៉ាងណា កម្រមាននរណាម្នាក់ មានសមត្ថភាពក្នុងការធ្វើការច្រើនក្នុងពេលតែមួយណាស់។ ការធ្វើការងារច្រើនក្នុងពេលតែមួយ ត្រូវបានកត់សម្គាល់ថា នឹងកាត់បន្ថយផលិតភាពការងារ។ បុគ្គលជោគជ័យទាំងអស់នោះ តែងតែផ្តោតលើការងារជាក់លាក់មួយ ហើយធ្វើវា ឲ្យបានល្អបំផុត តាមសមត្ថភាព និងទេព្យកោសល្យរបស់ពួកគេ ដោយគ្មានឈប់។
៦. មិនកុហកខ្លួនឯង
ការហក់ខ្លួនឯង គឺជារឿងមួយដែលអ្នកអាចធ្វើវាបានដោយងាយ។ តែវាពិតជាពិបាកណាស់សម្រាប់ ការទទួលយកបញ្ហាដែលយើងមាន ដោយគ្មានការដោះសារ។ បុគ្គលជោគជ័យ យល់អំពីបញ្ហាដែលកើតឡើងទាំងនេះ ទាំងខាងក្នុង និងក្រៅខ្លួន។
យ៉ាងណាក៏ដោយ វាមានសារៈសំខាន់ណាស់ក្នុងការទទួលយកបញ្ហា ដែលកើតមានឡើង ជាជាងដឹងវាហើយ មិនព្រមដោះសា្រយ។
លោក ស្ទីហ្វ ម៉ារ៉ាបូលី បាននិយាយថា នៅពេលដែលយើងបដិសេធន៍ការពិតក្នុងខ្លួនរបស់យើង នោះមានន័យថា យើងកំពុងរុញចោលសក្តានុពលរបស់ខ្លួនដែលយើងមាន។
៧. មិនបន្លាយពេលក្នុងការសុំយោបល់ត្រឡប់ ឬរិះគន់
ការរិះគន់ គឺជាកត្តាដ៏សំខាន់ ពីព្រោះវាផ្តល់នូវលទ្ធផលខុសគ្នា នៅលើស្ថានភាពរបស់អ្នកបច្ចុប្បន្ន។ ពេលខ្លះអ្នកពិតជាមិនដឹង ពីទង្វើររបស់ខ្លួន ថាត្រឹមត្រូវ ឬយ៉ាងណានោះទេ លុះត្រាតែមានការរិះគន់ ឬការផ្តល់យោបល់ត្រឡប់ចំពោះទង្វើរនោះ ទើបអ្នកអាចធ្វើការកែប្រែតាមការចង់បានរបស់គេបាន។
ប្រសិនបើអ្នកមិនបើកចិត្ត ទទួលយកការរិះគន់នោះទេ អ្នកនឹងខាតពេល ក្នុងការសម្រេចក្តីសុបិន្តរបស់អ្នកជាមិនខាន។
៨. មិនធ្វើជាអ្នកដើរតាមគេ ជាជាងជាអ្នកដឹកនាំគេ
អ្នកប្រហែលជាធ្លាប់លឺពាក្យថា ដឹកនាំ ដើរតាម ឬការប្រតិបត្តិផ្សេងៗទៀត។ នៅក្នុងពិភពលោកនេះ មានមនុស្សតែពីរប្រភេទគឺ អ្នកដឹកនាំគេ និងអ្នកត្រូវការគេដឹកនាំ។ អ្នកដែលជោគជ័យត្រូវតែជាបុគ្គលដែលធ្វើការដឹកនាំគេ។
ឱកាស មិនមែនជាកត្តាដែលសំខាន់របស់បុគ្គលជោគជ័យទាំងនោះទទួលបាននោះទេ ។ អ្នកទាំងនេះ សុទ្ធតែជាអ្នកដែលមិនធ្វើការជ្រើសរើសយក ការដើរតាមនរណា ម្នាក់ ជាជាងធ្វើការបង្កើតផ្លូវដោយខ្លួនឯង នៅក្នុងជីវិត និងដឹកនាំអ្នកដទៃ ដើម្បីទៅដល់ចំនុចចុងក្រោយនៃគោលដៅ ដែលខ្លួនត្រូវការ។
៩. ពួកគេមិនអនុញ្ញាតិឲ្យអតីតកាលគ្របដណ្តប់ លើផ្លូវទៅអានាគត់
អតីតកាលគឺជា រឿងរ៉ាវដែលយើងមិនអាចធ្វើការផ្លាស់ប្តូរបាន ហើយយើងក៏ពិតជាមិនចង់ធ្វើការផ្លាស់ប្តូរដែរ។ ពីព្រោះប្រសិនបើគ្មានវា យើងក៏នឹងគ្មានឱកាសបានរៀនសូត្រ នូវមេរៀនដែលត្រូវការរៀនដែរ ។ មេរៀនទាំងនេះ កើតចេញមកពីកំហុសដដែលៗ ម្តងហើយម្តងទៀត ក្នុងជីវិត ដែលធ្វើឲ្យយើងរឹងមាំ និងមិនអាចភ្លេច។ ឧទាហរណ៍ដូចជាអ្នកអាជីវកម្មមួយរូប លោក ស្សាហ៊ីដ ខាន់ ដែលធ្លាប់ធ្វើការលាងចាន ឲ្យគេ ដោយទទួលបានកម្រៃត្រឹមតែ ១.២០ ដុល្លារ ប៉ុណ្ណោះ ក្នុងមួយម៉ោង។ ប្រវត្តិដ៏ខ្សត់ខ្សោយរបស់លោក មិនបានរារាំងលោកពីមហិច្ចតា ដែលចង់ក្លាយជាអ្នកមានឡើយ។ រហូតដល់ពេលនេះ លោកមាន ទ្រព្យសម្បត្តិ ចំនួន ៣.៨ពាន់លានដុល្លារ ដែលជាម្ចាស់លើក្រុមហ៊ុនឯកជន ដ៏ធំមួយនៅក្នុងសហរដ្ឋអាមេរិក ឈ្មោះ Flex-N-Gate ព្រមជាមួយនឹងអាជីវកម្មផ្សេងទៀត នៅក្នុងក្រុមហ៊ុន NFL’s Jacksonville Jaguars និង ជាម្ចាស់ក្លិបបាល់ទាត់ ព្រីម៉ាលីក ហ្វ៊ូលហាម (Premier League Soccer Club Fulham)។
១០. មិនសេពគប់ប្រភេទមនុស្សគំនិតអវិជ្ជមាន
មនុស្សអវិជ្ជមាន តែងតែនាំមកនូវភាពមហន្តរាយ នៅពេលដែលការសម្រេចជិតមកដល់ ។ ហេតុអ្វី? ជាការពិតការរស់នៅ នៃជីវិតតែងតែជួបប្រទះរឿងរ៉ាវរាប់មិនអស់ គ្រប់ស្ថានភាព ហើយ នឹងនាំមកនូវការស្ទាក់ស្ទើរចិត្តពេលខ្លះ នៅក្នុងការយកឈ្នះលើវា។ ប៉ុន្តែ មនុស្សទាំងនេះ ចូលចិត្តផ្តោតទៅលើស្ថានភាពបែបនេះ ជារបាំងដ៏ធំនៅក្នុងជីវិតរបស់ពួកគេ សម្រាប់ឈោងចាប់គោលដៅ។
ជាទូទៅ នៅពេលដែលអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលគិតតែភាពអវិជ្ជមាន នឹងចាប់ផ្តើមមើលឃើញតែរឿងដែលអវិជ្ជមាន និង បាត់បង់គោលបំណងដែលជាក្តីសុបិន្តអ្នកជាមិនខាន។ ជោគជ័យ គឺមានភាពពាក់ព័ន្ធជាមួយនឹងកំលាំងគនិត និងចិត្តជាងអ្វីៗផ្សេងទៀត ហើយប្រសិនបើអ្នកចងភ្ជាប់ជាមូយនឹងគំនិតអវិជ្ជមាន ជីវិតរបស់អ្នកនឹងទទួលបានមកវិញ នូវលទ្ធផលអវិជ្ជមានជាមិនខាន។
ដើម្បីទទួលបានជោគជ័យ ទាមទារការផ្តោត និងកំណត់គោលដៅឲ្យបានជាក់លាក់។ វាដូចទៅនឹងបុគ្គលជោគជ័យទាំងឡាយបានធ្វើវា តៗគ្នា ដែលមានលក្ខណៈស្រដៀងៗគ្នា។ ដូច្នេះ វាជារឿងងាយបំផុត ដើម្បីយល់ថាហេតុអ្វី ពួកគេធ្វើបាន និងដោយរបៀបណា។ ពួកគេដឹងច្បាស់ថា តើពួកគេធ្វើអ្វី ដើម្បីសម្រេចក្តីសុបិន្តរបស់គេ ហើយ មិនអនុញ្ញាតិនរណាម្នាក់ធ្វើជំនួស ឬបញ្ឈប់ពួកគេពីទីកន្លែងដែលពួកគេចង់ទៅ។
អ្នកដូចគ្នាជាមួយនឹងពួកគេ ដោយអ្នកមានឥទ្ធិពលផ្ទាល់ខ្លួន ដើម្បីក្លាយខ្លួនជាបុគ្គលជោគជ័យមួយរូប ដូចបុគ្គលដែលអ្នកសរសើរ ហើយព្យាយាមធ្វើតាម។

Comments

Popular posts from this blog

កំណាព្យគុណគ្រូ

11 geniuses with extremely unusual habits

អាញស្តាញ [Albert Einstein] និងរឿងរ៉ាវ គួរឲ្យចាប់អារម្មរណ៍របស់គាត់