ជីវិតប្ដីប្រពន្ធ គឺ ពិតជាពិបាកមែន បើចង់ដឹងគឺ...................


ជីវិតប្ដីប្រពន្ធ
មានផ្អែមមានជូរមានសាបហើយប្រៃ              
ទោះខំលកលៃមិនអាចហាមបាន
ស្រលាញ់ហើយស្អប់និស្ស័យជាប់ប្រាណ     
ប្រែគ្មានស្រាកស្រានសម្រាប់លោកិយ៍ ។

មានយប់មានថ្ងៃភ្លឺហើយងងិត                       
 ពុំមែនប្រឌិតដូចប្រពន្ធប្ដី
មានឈ្លោះប្រកែកកណ្ដាល់រាត្រី                     
ក៏ព្រោះភក្តីប្រច័ណ្ឌឫស្យា ។

បើសិនឈ្លោះគ្នាកើតឡើងសូមគិត               
ដើមឡើយអ្នកសិ្នទ្ធនែបនិត្យជីវ៉ា
លួងលោមរូបនាងដោយពាក្យស្នេហា         
 ទុកដូចជាផ្កាកំពុងក្រពុំ ។

កាលណោះរូបអ្នកដាក់ពាក្យសុំស្នេហ៍           
សន្យាថាថែស្រស់ស្រីមាសមុំ
ប្រើពាក្យផ្អែមល្ហែមលើសទាំងទឹកឃ្មុំ           
  រស់រួមសុខុមនិងស្រីលុះក្ស័យ ។

រហូតដណ្ដឹងលុះត្រារៀបការ                           
និងពៅកន្និដ្ឋាជីវិតមានន័យ
មិនយូរប៉ុន្មានស្ងួនប្រែប្រួលវ័យ                     
ពកូនក្នុងផ្ទៃនិងឆ្លងទន្លេ ។

អត្ថន័យប៉ុណ្ណេះគ្រប់គ្រាន់នឹងគិត                    
ប្រុសស្រីអស់មិត្តមុនឈ្លោះត្រូវកែ
គិតរឿងអតិតដែលផ្អែមគ្មានល្ហែ                  
កុំឈ្លោះគួរប្រែឱ្យដូចស្នេហ៍ដើម ៕
និពន្ធដោយ ស៊ិន អក្ខរា ១៣/១២/២៥៦១

Comments

Popular posts from this blog

កំណាព្យគុណគ្រូ

11 geniuses with extremely unusual habits

អាញស្តាញ [Albert Einstein] និងរឿងរ៉ាវ គួរឲ្យចាប់អារម្មរណ៍របស់គាត់