ចង់ដឹងត្រូវអាន ថាតើវាមានន័យយ៉ាងណា បើអ្នកចង់ដឹងពិតមែនតោះអាន
ខ្មាសខ្លួនឯង
ស៊ិន អក្ខរា សម័យថត ២០១៧
កើតមកជាមនុស្សតែសាងអាក្រក់ ស្លាប់មុនដេកលក់រស់អសោចកេរ្តិ៍
អ្នកផងស្អប់ខ្ពើមរអើមគ្មានល្ហែ ស្លាប់ទៅសល់តែទ្រព្យកេរ្តិ៍អាស្រូវ
។
ព្រោះតែក្ដីល្ងង់លង់ធ្វើអាក្រក់ ជីវិតគម្រក់ឈ្មោះអសោចកូវ
យល់ឈឺថាជាគិតខុសថាត្រូវ ប្រពន្ធកូនចៅរស់ទាំងអាប់កេរ្តិ៍ ។
អស់ផ្លូវត្រូវកែលាញាតិទៅបួស រឹតតែស្អុយឈ្មោះមួយគុណទ្វេ
ព្រោះស្នាមកំហុសមានមិនព្រមកែ អាងអីអាតែរត់គេចបញ្ហា ។
ចង់ឡើងឋានសួគ៌ឱ្យធ្វើកុសល សំណាងសាងដល់ដល់ទីសុខា
តែធ្វើផ្ទុយគ្នាអ្នកពិតទុក្ខា ប្រយោជន៍ខ្លឹមសារត្រូវអន្តរាយ
។
បើមិនខ្មាសគេគួរខ្មាសខ្លួនឯង រស់សោកសង្រេងចំបែងគ្មានណាយ
ព្រោះតែខ្លួនឯងសាងទុក្ខឱ្យកាយ សូមអ្នកទាំងឡាយគិតមុនចាំគូរ
៕
និពន្ធ ស៊ិន អក្ខរា ១២/១២/២៥៦១
Comments