គំនិត និងទស្សនៈ អំពីសេរីភាព និងប្រជាធិបតេយ្យ

  • សេរីភាព គឺជាអ៊ុកស៊ីហ្សែន នៃដួងចិត្ត។ Freedom is the oxygen of the soul. ម៉ូសេ ដាយអ៊ិន (Moshe Dayan) អ្នកនយោបាយអ៊ីស្រាអែល (1915 –1981)
  • ក្នុងបរិបទប្រជាធិបតេយ្យ ប្រជាពលរដ្ឋ គឺម្ចាស់អ្នកនយោបាយ ។ In democratic context, people is a boss of politicians. អនាមិក (Anonymous)
  • អ្នកមិនអាចបែងចែកសន្តិភាព ចេញពីសេរីភាពបានឡើយ ពីព្រោះ​គ្មាននរណា​ដែលមានសន្តិភាព ដោយគ្មានសេរីភាពនោះទេ។ You can’t separate peace from freedom, because no once get peace without freedom. ម៉ាល់ខូលម៍ ទី១០ (Malcolm X) សកម្មជនសិទ្ធិមនុស្សអាមេរិច​ដើម​កំណើត​អាហ្រ្វិក​ (1925 –1965)
  • ការបោះឆ្នោត គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។​ វាជាការសម្រេច​ចិត្ត​របស់ពួកគេ។​ ប្រសិនបើពួកគេព្រងើយ​កន្តើយ​នឹងរឿងនេះ មានន័យ​ថា ពួកគេកំពុងដុតបំផ្លាញ​ខ្លួនឯង ហើយបន្ទាប់ទៀតពួកគេ​នឹងរស់​នៅ​ក្នុងសង្គមដ៏អយុត្តិធម៌។  Elections belong to the people. It’s their decision. If they decide to turn their back on the fire and burn their behinds, then they will just have sit on their blisters. អាប្រាហាម លីនខុន (Abraham Lincoln) ប្រធានាធិបតីទី១៦ សហរដ្ឋអាមេរិច (1809–1865)

អាប្រាហាម លីនខុន ប្រធានាធិបតីទី១៦ របស់អាមេរិច ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន
អាប្រាហាម លីនខុន ប្រធានាធិបតីទី១៦ របស់អាមេរិច ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន

  • ប្រជាធិបតេយ្យ គឺមិនមែនត្រឹមតែសិទ្ធិបោះឆ្នោតដែលប្រជាពលរដ្ឋ​ទទួលបាន​នោះទេ ប៉ុន្តែជាសិទ្ធិក្នុងការរស់នៅក្នុងភាពថ្លៃថ្នូរផងដែរ។ Democracy is not just the right to vote, it is the right to live in dignity. ណាអូមី ក្លីន (Naomi Klein) អ្នកនិពន្ធ និងសកម្មជនបរិស្ថាន កាណាដា (កើត 1970)
  • ប្រជាធិបតេយ្យ មិនអាចចាប់កំណើតបានទេ លុះត្រាតែ​ប្រជាពល​រដ្ឋ​បាន​រៀបចំខ្លួនជាស្រេចសម្រាប់ការជ្រើសរើសប្រកបដោយសុភវិនិច្ឆ័យ។ អ្នកការពារ​របស់ប្រជាធិបតេយ្យ គឺការអប់រំ ។Democracy cannot succeed unless those who express their choice are prepared to choose wisely. The real safeguard of democracy, therefore, is education. ហ្រ្វែងឃ្លីន រ៉ូសេវ៉ែល (Franklin D. Roosevelt) ប្រធានាធិបតីទី៣២ សហរដ្ឋអាមេរិច (1882–1945)
  • ជីវិតគ្មានសេរីភាព ប្រៀបដូចរាងកាយគ្មានវិញ្ញាណ។ សេរីភាព​គ្មាន​គំនិតប្រៀប ដូចជាវិញ្ញាណត្រូវបានរំខាន។ Life without liberty is like a body without spirit. Liberty without thought is like a disturbed spirit. កាលីល ហ្គីប្រាន (Kahlil Gibran) កវីនិពន្ធលីបង់ (1883 –1931)
  • ប្រជាធិបតេយ្យ គឺវិធីសាស្រ្តសងសឹកដ៏ល្អបំផុត។  Democracy is the best revenge. បេណាស៊ៀរ ប៊ុតតូ (Benazir Bhutto) អតីតនាយករដ្ឋមន្រ្តី ប៉ាគីស្ថាន (1953 –2007)

បេណាស៊ៀរ ប៊ុតតូ (Benazir Bhutto) អតីតនាយករដ្ឋមន្រ្តី ប៉ាគីស្ថាន ដែលត្រូវបានគេសម្លាប់ ក្នុងឆ្នាំ២០០៧ ក្នុងយុទ្ធនាការបោះឆ្នោត
បេណាស៊ៀរ ប៊ុតតូ (Benazir Bhutto) អតីតនាយករដ្ឋមន្រ្តី ប៉ាគីស្ថាន ដែលត្រូវបានគេសម្លាប់ ក្នុងឆ្នាំ២០០៧ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

  • ខ្ញុំដឹងស្គាល់ថា រាល់ថ្ងៃមានប្រជាជនហៅខ្ញុំថា “មនុស្ស​អាក្រក់”។ ហើយអ្វីដែលខ្ញុំត្រូវធ្វើ និងតែងតែធ្វើគឺ “ការពារសិទ្ធិពួកគេ” ដើម្បី​និយាយបែបនេះ។ I accept that people are going to call me awful things everyday and I will always defend their right to do so. បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីទី៤៤ សហរដ្ឋអាមេរិច (កើត 1961)
  • មានតែមនុស្សមានអំណាចទេ ទើបមានសេរីភាព។ Only powerful people have liberty. សុន យ៉ាតសេន (Sun Yat Sen) មេដឹកនាំបដិវត្តន៍ចិន (1866 –1925)
  • សមរភូមិប្រយុទ្ធសម្រាប់សេរីភាព និងយុត្តិធម៌ គឺក្តីសង្ឃឹម ប៉ុន្តែ​រក​ទីបញ្ចប់​គ្មានទេសម្រាប់ការឈ្នះ។ រៀងរាល់ព្រឹក យើងត្រូវក្រោក​ឡើងដើម្បី​ត្រៀម​ខ្លួនប្រយុទ្ធ ម្តងទៀត។ The battle for freedom and justice is never hopeless, but it is never finally won. Every morning, we must wake up ready to fight it again. កូហ្វី អាណាន់ (Kofi Annan) អតីតអគ្គលេខាធិការ អសប (កើត 1938)
  • សេរីភាព គឺជាសិទ្ធិដើម្បីនិយាយប្រាប់មនុស្ស​អំពីអ្វីដែលពួកគេ​មិនចង់លឺ។ Freedom is the right to tell people what they do not what to hear. ចច អ័រវ៉ែល (George Orwell) កវីនិពន្ធអង់គ្លេស (1903-1950)
  • បើសិទ្ធិក្នុងការបញ្ចេញមតិត្រូវបំបិទ យើងនឹងគរថ្លង់ និង​ស្ងៀម​ស្ងាត់ដូចនេះយើងត្រូវបានគេដឹក ដូចជាសត្វចៀមដែល​ត្រូវដើរទៅ​​ទី​ពិឃាតអ៊ីចឹង។ If the freedom of speech is taken away then dumb and silent we may be led, like sheep to the slaughter. ចច វ៉ាស៊ីនតោន (George Washington) ប្រធានាធិបតីទី១ សហរដ្ឋអាមេរិច (1732–1799)
  • ពេលដែលប្រជាជនខ្លាចរដ្ឋាភិបាល នោះជារបបផ្តាច់ការ។ ប៉ុន្តែនៅ​ពេល​ដែលរដ្ឋាភិបាលខ្លាចប្រជាជនវិញ នោះជាសេរីភាព។ When the people fear their government, there is tyranny; when the government fears the people, there is liberty. ថូម៉ាស់ ជេហ្វឺសុន (Tomas Jefferson) ប្រធានាធិបតីទី៣ សហរដ្ឋអាមេរិច (1743–1826)
  • មេដឹកនាំពិតប្រាកដ ត្រូវតែត្រៀមខ្លួនជាស្រេច សម្រាប់បូជា​គ្រប់​បែប​យ៉ាងដើម្បី សេរីភាព របស់ប្រជាពលរដ្ឋរបស់ខ្លួន។  Real Leaders must be ready to sacrifice all for the freedom of their people. ណែលសុន មែនដេឡា (Nelson Mandela) ប្រធានាធិបតីស្បែក​ខ្មៅដំបូង របស់ប្រទេសអាហ្រ្វិកខាងត្បូង (1918–2013)

ណែលសុន ម៉ែនដេឡា ជាប់គុក២៧ឆ្នាំ ក្នុងការទាមទារសិទ្ធិសេរីភាព សម្រាប់ប្រជាជនអាហ្វ្រិកខាងត្បូង
ណែលសុន ម៉ែនដេឡា ជាប់គុក២៧ឆ្នាំ ក្នុងការទាមទារសិទ្ធិសេរីភាព សម្រាប់ប្រជាជនអាហ្វ្រិកខាងត្បូង

  • ខ្ញុំបានដោះលែងទាសករ១០០០នាក់ឲ្យមានសេរីភាព។ ខ្ញុំនឹង​ដោះ​លែង​១០០០​នាក់ទៀត បើពួកគេដឹងខ្លួនថា ជាទាសករ។ I freed a thousand slaves. I could have freed a thousand more if only they knew they were slaves. ហារីត ថូបមែន (Harriet Tubman) សកម្មជនសិទ្ធិមនុស្សអាមេរិច ដើមកំណើតអាហ្វ្រិក​ (1822 –1913)
  • មន្ទីរឃុំឃាំងពិតប្រាកដតែមួយគត់ គឺការភ័យខ្លាច ហើយ​សេរីភាព​ ពិត​ប្រាកដតែមួយគត់ គឺសេរីភាពនៃការចេញផុតពីភាពភ័យខ្លាច។ The only real prison is fear, and the only real freedom is freedom from fear. អ៊ុងសាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំបក្សប្រឆាំងភូមា​ដ៏ល្បីល្បាញ (កើត 1945)

ប្រែសម្រួលដោយ៖ ស សុធន
ប្រភព៖ Brainy Quotes, GoodReads, The Daily Quotes

Comments

Popular posts from this blog

កំណាព្យគុណគ្រូ

11 geniuses with extremely unusual habits

អាញស្តាញ [Albert Einstein] និងរឿងរ៉ាវ គួរឲ្យចាប់អារម្មរណ៍របស់គាត់